ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាយុវជន- បញ្ញវន្ដមុស្លីម២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិសាខាចោមចៅ

11

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងជាអគ្គលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស. យ.ក. អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាយុវជន-បញ្ញវន្ដ
មុស្លីម២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិសាខាចោមចៅ។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្ដាល និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងមានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមបាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការដែលបានរៀបចំវេទិកាវេទិកាយុវជន-បញ្ញវន្ដមុស្លីមនេះឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកាយុវជន-បញ្ញវន្ដមុស្លីម២១ ដែលនឹងផ្តល់ជាចំណេះដឹង បំណិន និងជំនាញថ្មីៗសម្រាប់ប្អូនៗក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអាចរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

មានប្រសាសន៍បន្ថែមទៅកាន់អង្គវេទិកា ឯកឧត្តមបានលើក ឡើងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាត្រូវបានទទួល រងការគំរាមកំហែងផ្នែកសន្ដិភាព និងសន្តិសុខពីប្រទេសជិត ខាង កម្លាំងសាមគ្គីរួមគ្នាជាធ្លុងមួយរបស់ប្រជា ជាតិកម្ពុជា បាន និងកំពុងជួយឱ្យយើងអាចស្វែងរកយុត្តិធម៌សម្រាប់ប្រទេសជាតិយើង និងអាចយកប្រៀបឈ្នះលើពួកឈ្លានពានបាន។

ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវបន្តចូលរួមចំណែកឱ្យកាន់ តែផុសផុល តាមចំណេះ ជំនាញរៀងៗខ្លួន គំាទ្ររាជរដ្ឋា ភិបាលកម្ពុជាក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

សូមជម្រាបជូនថា វេទិកាយុវជន-បញ្ញវន្ដមុស្លីម២១ ឆ្នាំ ២០២៥នេះ នឹងផ្តល់ឱកាសឱ្យប្អូនៗសិក្សារៀនសូត្រ ស្វែង យល់ពីចំណេះដឹង និងបទពិសោធថ្មីៗ តាមរយៈការធ្វើបទអន្តរាគមន៍របស់វាគ្មិនកិត្តិយសលើប្រធានបទនានាពាក់ព័ន្ធនឹង បរិវត្តកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ការអប់រំ និងជំនាញវិជ្ជាជីវៈសតវត្សទី២១ អក្ខរកម្មព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយ និងសុខភាពផ្លូវចិត្តជាដើម៕