ករណីអគ្គីភ័យឆេះផ្ទះ​ប្រជា​ពល​រដ្ឋ១ខ្នង​ នៅ​ជិត​ផ្សារ​ព្រៃ​ខ្មែរ​ ក្នុង​ស្រុក​រលាប្អៀរ បានឆេះអស់ទាំង​ស្រុងនិងផ្ទះមួយខ្នងទៀតអស់ជាង២០ភាគរយ

1

កំពង់ឆ្នាំង÷ ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅជិតផ្សារព្រៃខ្មែរ ត្រូវអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង និងផ្ទះ១ខ្នងទៀតឆេះខូចខាតអស់ប្រម៉ាណ២០ភាគរយ ក្នុងដែលហេតុការគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣៥ នាទី ព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្នុងភូមិស្ពករាជ ក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៥ គ្រឿង និងរថយន្តរថបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ទើបភ្លើងរលត់អស់ ទាំងស្រុង។

លោក ស្នងការរងបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យផ្ទះ១ខ្នងធ្វើពីឈើ ប្រក់ស៊ីប្រូ មានបណ្តោយប្រវែង១១ម៉ែត្រ និងទទឹង ៥ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អុល សុភា ភេទស្រី អាយុ ៥៥ឆ្នាំ ត្រូវភ្លើងឆេះបណ្តាលឲ្យខូចខាតទាំងស្រុង និងផ្ទះ១ខ្នងទៀតម្ចាស់ឈ្មោះ អឿន វណ្ណះ ភេទប្រុស ឆេះខូចខាតអស់ប្រម៉ាណជាង២០ភាគរយ ប៉ុន្តែនៅក្នុងហេតុការណ៍គ្រោះអាស៊ីភ័យនេះដែរមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ លោក ឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នហការរងនគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ករណីគ្រោះអគ្គិភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង៕