ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយពលករដែលវិលត្រឡប់មកពីប្រទេសថៃ និង គ្រួសារវីរកងទ័ពជួរមុខ ក្នុងស្រុកកំពង់លែង ជាង៤០០នាក់

1

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យ កសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ជា មួយ និងបងប្អូនប្រជាពលករដែលបានវិលត្រឡប់ មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ ជាង៤០០នាក់ ដែលរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ក៏មានវត្តមាន អញ្ជើញអមដំណើពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្ដាល និងក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់ លែង កុ្រមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង៣ និង អាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ក្នុងនិះដែរប្រជាពលរដ្ឋ ដែលជាគ្រួសារពលករមកពីប្រទេសថៃ និងគ្រួសារវីរជនកងទ័ព អំណោយចែកជូនពេលនេះក្នុង ១គ្រួសារៗទទូលបាន អង្ករ ចំនួន២០គ.ក មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ រូមនិងថវិកា៥មុឺនរៀល៕