ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អញ្ជើញចុះសួរសុខ ទុក្ខ និងនាំយកអំណោយឩបត្ថម្ភពលរដ្ឋ រងគ្រោះទឹកជំនន់ ២៧៥គ្រួសារ ក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង÷ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋម
ន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម លោក ជំទាវ ក្រុមការងារថ្នាក់កណ្ដាល ឯកឧត្តម លោកជំទាវ អ្នក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ស្រុក បានអញ្ជើញចូលរួមចុះសួរសុខទុក្ខនិងចែកអំណោយរបស់រាជរដ្ឋាភិបាលជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ២៧៥ គ្រួសារ ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជាកិច្ចចាប់ផ្ដើម លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានមតិស្វាគមន៍គណៈអធិបតី អង្គពិធី និងបានអានរបាយការណ៍បង្ហាញ អំពីការទទួលរងផលប៉ះពាល់ដោយទឹកជំនន់ជន់លិច មានចំនួន៣ឃុំ ស្មើនឹង ៣៣៧ គ្រួសារ ក្នុងនោះមាន ៖ ឃុំផ្លូវទូក ចំនួន២៧៥ គ្រួសារ បានចែកអំណោយរួចបានចំនួន ១០ គ្រួសារ នៅសល់ចំនួន២៧៥ គ្រួសារ និង ឃុំសំរោងសែន ៣៧ គ្រួសារ ឃុំកំពង់ហៅ ចំនួន ២៥ គ្រួសារ។
នៅក្នុងឱកាសដ៏ថ្លៃថ្លាអញ្ជើញជាអធិបតី ចុះសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងបាននាំយកអំណោយចែកជួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឯកឧត្តមក៏បានបន្តទៀតថាដោយឃើញពីស្ថានភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកមិន បានទុក្ខប្រជាពលរដ្ឋឲ្យមានការលំបាកនោះឡើយ។
ជាក់ស្ដែងនៅពេលកន្លងមកគឺមានអាជ្ញាធរមូលដ្ឋានបានចុះជួយនៅពេលដែលមានទុក្ខលំបាក ទាំងនេះហើយគឺជាការមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដាក់ការចុះអនុវត្តជាក់ស្តែង ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕