ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកទន្លេ ៨០ គ្រួសារ ក្នុងស្រុកជ្រូកគីរី ទទួលបានអំណោយ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

11

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយ សារទឹកជំនន់ទន្លេ ក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ចំនួន៨០ គ្រួសារ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរី ឯកឧត្ដមអនុប្រ ធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាល ខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សា គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ក្នុងនោះអំណោយដែលប្រជាពលរដ្ឋទាំង៨០គ្រួសារ ទទូលបានមួយគ្រួសារៗ អង្ករ ២៥គ.ក្រ មី១កេស ត្រីខ1យួរ ទឹកត្រីទឹកស៊ីអ៊ីវ1យួរ និងថវិកា ៤ម៉ឺនរៀល។