សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី យាងចូលរួមកិច្ចប្រជុំវឌ្ឍនភាព លេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ៣ប្រទេស លើកទី៣

12

នាព្រឹកថ្ងៃពុធ ១កើត ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសក រាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចយាងចូលរួមកិច្ច ប្រជុំ តាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា បីប្រទេសលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

ក្នុងកិច្ចប្រជុំនេះមានការនិមន្ត អញ្ជើញ ពីសំណាក់ សម្ដេច ព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និង សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត និមន្តជាព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងអស់លោក លោកស្រី ក្រសួងស្ថាប័នពាក់ព័ន្ធ កិច្ចប្រជុំនេះ នៅបន្ទប់ផ្ការំដួល ទីស្តីការក្រសួងធម្មការនិងសាសនា។