លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អញ្ជើញចុះជួយច្រូតស្រូវប្រជាពលរដ្ឋ រួមនឹងចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹង ចំនួនពីរគ្រួសារ ក្នុងស្រុករលាប្អៀរ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៥ លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជេីញចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋ នៅភូមិទ័ពត្បែង ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងការអញ្ជើញចុះជួយច្រូតស្រូវបងប្រជាពលរដ្ឋនេះបន្ទាប់ពីលោកជំទាវ បានចុះសួរសុខទុក្ខ ចាស់ជរា គ្មានទីពឹងចំនួន២ គ្រួសារ ស្ថិតនៅភូមិ ឃុំ ខាងលើ ហើយក្នុងនោះក៏មានការ ចូលរួមពី អាជ្ញាធរឃុំ និងកងកម្លាំង ព្រមទាំងយុវជន សសយក ឃុំ និងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា ចំពោះចាស់ជរា ចំនួន២គ្រួសារ ដែលទទួលបានអំណោយពីលោកជំទាវអ្នកតំណាងរាស្ត្រ ក្នុងនោះរួមមាន អង្ករចំនួន២០ គីឡូ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខរ ភួយ១ កន្ទេល១ និងថវិការចំនួន១០ ម៉ឺនរៀល និងក្នុងនោះថវិការបស់លោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ ចំនួន១០ ម៉ឺន រៀលទៀតផងដែរ៕
https://www.facebook.com/share/p/19DXJjVgDF/









