ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគីរី អញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រាន្ត ជូនប្រជាពលរដ្ឋចំនួន៤ ឃុំ ក្នុងស្រុកអូយ៉ាដាវ
រតនគីរី÷ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូរយ៉ាដាវ បានអញ្ជើញជាអធិបតី និងបាននាំយកចង្ក្រាន្តព្រៃមាន់ ចែកជូនប្រជាពលរដ្ឋឃុំចំនួន៤ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចំនួន ២,០០០ចង្ក្រាន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍លើកកម្ពស់សុខុមាលភាព ជីវភាពប្រចាំថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋ និងបានជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន។
អំណោយចង្ក្រាន្តទាំងនេះ តាមរយះឯកឧត្តម សុខុន-បូរិន ប្រធានបណ្ដាញសង្គមស៊ីវិល CCN និងលោក សំ-វិជ្ជ:វិទ្យា អនុប្រធានបណ្ដាញសង្គមស៊ីវិល CCN។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ-រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី លោក ហេង-ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ អភិបាលរងស្រុក និង ក្រុមប្រឹក្សាស្រុក កងកម្លាំងមានសមត្ថកិច្ចថ្នាក់ស្រុក ប្រធានការិយាល័យពាក់ព័ន្ធ ព្រមទាំងក្រុមប្រឹក្សាឃុំទាំងបួន ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចូលរួមផងដែរ៕












