ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកម្លាំងរដ្ឋ បាលជលផល បានសហការជាមួយនឹងកម្លាំងយោធាសឹករងកំពង់ឆ្នាំង រួមនិងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអនុវត្តណែនាំនិងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកជលគីរី

8

កំពង់ឆ្នាំង÷ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាប រួមជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី ដោយសហការជាមួយគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកជលគិរី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាម ឆ្កោក និងសហគមន៍នេសាទភូមិថ្មី ដែលមានកម្លាំងចូល រួមសរុប ២៣ នាក់ និងបានប្រើប្រាស់មធ្យោបាយ ទូកបាឡាស្មាច់ ចំនួន៧ គ្រឿង បានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច កបឹងក្រាយ បឹងដា ខាងកើតភូមិពាមឆ្កោក ឃុំពាមឆ្កោក និងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងនោះជាលទ្ធផលអនុវត្តបាន ឯកឧត្ដម អនុរដ្ឋលេខាធិការបានធ្វើការ អប់រំណែនាំ ដល់ប្រជានេសាទ អំពីច្បាប់ស្តីពីជល ផលនៃការប្រើប្រាស់ឧបករណ៍នេសាទលប រួមផ្សំរបាំងព្រួល ពាក់ព័ន្ធនឹងក្រឡាសាច់អួន និងប្រវែង របាំងព្រួលរួមផ្សំ និងបានជំរុញឲ្យសមត្ថកិច្ចយើងបន្ត ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាព។

ចំណែកនៃការអនុវត្ត ក្នុងការបង្ក្រាបកម្លាំងជំនាញចម្រុះ បានធ្វើការកាត់តម្រឹមរបាំងសាច់អួនវែងៗ ដែលខុសទៅនឹងច្បាប់ស្តីពីជលផល បានចំនួន០១ករណី៖ របាំងសាច់អួនចំនួន ៤ កន្លែង មានប្រវែង ៨០០ម៉ែត្រ និងលូសាច់អួនចំនួន ៨មាត់- បង្គោល ចំនួន ៣៥០ ដើម- ដោយបានចាក់លែងត្រីចំនួន ៥០ គក្រ ចូលទៅក្នុងទន្លេវិញ៕