ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញនាំយកការឧបត្ថម្ភរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាស្បៀងអាហារ និងថវិកា ដល់សាលាពលទាហានទី៥

7

 

បាត់ដំបង÷ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគទី៥ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនោះរួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា យោធាចារ្យ និង គ្រូគ្រប់គ្រង នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥។

ក្នុងឱកាសនោះឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនការពារជាតិ ដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើក កម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ។

នេះក្នុងឱកាសចុងក្រោយក្នុងពិធី លោកឧត្ដមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគទី៥ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយ ពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕