លោកអភិបាលរងស្រុក ដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុក ចុះណែនាំនិងរៀបចំសណ្ដាប់ធ្នាប់បរិវេណផ្សារពង្រ ទាំងខាងក្នុងនិងខាងក្រៅផ្សារនិងលើដងផ្លូវ តាមបទបញ្ជារបស់ថ្នាកដឹកនាំ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក យ៉ង វណ្ណា អភិបាលរងស្រុក តំណាងលោក សេងវិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាបៀរ លោក ហយ ឡាំ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹ ក្សាស្រុក និងកម្លាំងអធិការដ្ឋាននគរបាលជំនាញសណ្ដាប់ ធ្នាប់ស្រុក កម្លាំងកងរាជរដ្ឋស្រុក លោក ខែក សុផល មេឃុំពង្រ និងលោកស្រីម្ចាស់ផាស៊ីផ្សារពង្រ រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និង ប្រជាការពារ បានចុះណែនាំ រៀបចំសណ្ដាប់ ធ្នាប់ តាមទីធ្លាបរិវេណផ្សារពង្រ និងលើដងផ្លូវ តាមបទបញ្ជារបស់លោកអភិបាលស្រុក ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។
ក្នុងការចុះអនុវត្តសកម្មភាព លោកអភិបាលរងស្រុក ក៏បានពន្យល់ណែនាំទៅដល់ក្រុមការងារ ដើម្បីអនុវត្តណែនាំនិងរៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនដែលជាអាជីវករលក់ដូរ នៅ ក្នុងផ្សារពង្រ ព្រមទាំងបងប្អូនដែលជាម្ចាស់ផ្ទះអាជីវករ តាមដងផ្លូវ និងបានពាំនាំនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីឲ្យធ្វើយ៉ាងណារៀបចំសណ្ដាប់ធ្នាប់នេះ ឲ្យមានរបៀបរៀបរយនិងសុភ័ណភាព ទៅតាមការបញ្ជាផ្ទាល់របស់លោកអភិបាល ស្រុក និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាល ខេត្ត។
ចំណុចដែលចុះរៀបចំ ទីផ្សារខាងលើនេះ គឺមានចំណុចខាង ក្រៅផ្សារ និងខាងក្នុងផ្សារ រួមទាំងតាមដងផ្លូវលេខ ១៤៤ និងលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាមុខផ្សារ លោកអភិបាលរង ស្រុក ក៏បានពន្យល់ណែនាំបន្ថែម ទៅលើបងប្អូនអ្នកធ្វើដំណើរ ព្រមទាំងបងប្អូនអាជីវករដែលមានមុខរបរដាក់លក់តាមដងផ្លូវមុខផ្ទះ ធ្វើយ៉ាងណាត្រូវតែមានរបៀបរៀបរយ កុំឲ្យមានការកក់ផ្ទះ ងាយស្រួលក្នុងការធ្វើដំណើរ និង បញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ជាថាហេតុ និងជាពិសេសបានណែនាំទៅ ដល់បងប្អូនទាំងអស់ ឲ្យមានការទុកដាក់នូវកាកសំណល់សំរាមឲ្យបានត្រឹមត្រូវល្អ ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត បានណែនាំនិងផ្សព្វផ្សាយជារឿយៗកន្លងមក។
លោកក៏បានបន្ថែមជូនឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឲ្យបានដឹងថា ការចុះអនុវត្តនិងណែនាំរៀបចំនេះ គឺជាកាតព្វ កិច្ចរបស់យើងគ្រប់ៗគ្នា ដែលជាពលរដ្ឋ ក្នុងការលើកស្ទួយមុខមាត់ សោភ័ណភាព និងភាពស្អាតមូលដ្ឋានរបស់យើង។
បន្តទៀតលោកអភិបាលរងស្រុក ក៏បានណែនាំទៅដល់លោក ស្រីម្ចាស់ផាស៊ីផ្សារពង្រ ត្រូវរូមគ្នាសហការជាមួយនឹងអាជីវករទាំងអស់ ក្នុងផ្សារក៏ដូចជាលើដងផ្លូវ ត្រូវសង្កេតមើលថា ត្រង់ចំណុចដែលខ្វះខាត ត្រូវតែបំពេញបន្ថែមដើម្បីភាពងាយ ស្រួល ក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់យើងដែលជាអ្នកប្រកបរបររកស៊ីលក់ដូរជាប្រចាំនៅចំណុចទីតាំងផ្សារនេះ។
ជាចុងក្រោយពេលបញ្ចប់សកម្មភាពចុះអនុវត្តណែនាំនិងរៀប ចំសណ្ដាប់ធ្នាប់ លោកបានជួបប្រជុំម្ដងទៀត ដើម្បីពន្យល់ណែនាំទៅដល់អាជ្ញាធរឃុំ មន្ត្រីពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានទីប្រជុំជនផ្សារពង្រនេះ ដើម្បីបន្តពង្រឹងជាប្រចាំទៅលើការអនុវត្ត ដូចដែលបានចុះអនុវត្តក្នុងថ្ងៃនេះតាមបទ បញ្ជារបស់ថ្នាកដឹកនាំ៕ យ៉ើ រ៉សាលី













