លោក យ៉ើ រ៉សាលី ដឹកនាំក្រុមការងារ នាំយកថវិការបស់អាជីវករ ថវិការបស់អង្គភាព រូមនិងថវិកា សមាជិកសមាគមសារព័ត៌មាន ជូនគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធដល់ វីរៈយុទ្ធជនកងទ័ព ដែលបានពាក់លីជីវិតក្នុងសមរភូមិ
កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោក យ៉ើ រ៉សាលី ចាងហ្វាង អង្គភាពសារព័ត៌មាន កំពង់ឆ្នាំងប៉ុស្តិ៍ទាន់ហេតុការណ៍ និងជាប្រធានសមាគមសារព័ត៌មាន អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុម ការងារ នាំយកថវិកា របស់អាជីវក និងថវិការបស់អង្គភាព រួមជាមួយថវិកាមាជិកសមាគមសារព័ត៌មាន រួមគ្នាបានថវិកាមួយ ចំនួន ដើម្បីចូលរួមរំលែកទុក្ខក្រុមគ្រួសារសព និងគោរពចំពោះវិញ្ញាណក្ខន្ធ របស់ វីរះយុទ្ធជនកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ និងគោរពដឹងគុណបំផុតនូវភាពអង់អាចក្លាហាន ជាមួយនឹងសត្រូវឈ្លានពាន ដើម្បីការពារទឹកដីពីការ ឈ្លានពានរបស់ប្រទេសជិតខាង ដែលបានរំលោភមកលើបូរណភាពទឹកដីកម្ពុជា ក្នុងការប្រយុទ្ធដល់អង់អាចក្លាហានរហូតពលីជីវិត។
គូររំលឹកផងដែរថា វីរះយុទ្ធជន ដែលបានពលីក្នុងសមរភូមិ គាត់បានបំរេីកងទ័ព នៅក្នុងអង្កភាពកងពលលេខ៤២ ឈរជេីង នៅទិសប្រសាទតាមាន់ ខេត្តឧត្តមមានជ័យ ឈ្មោះ គង់ ចាន់វាសនា អាយុ ២៨ ឆ្នាំ ដែលមានឪពុក ឈ្មោះ ឃឹម សាវុទ្ធ . ម្តាយ ឈ្មោះ ហង់ សុផាត បច្ចុប្បន្នរស់នៅភូមិ កែងតាសុខ ក្នុងឃុំកំពង់ហៅ ស្រុកំកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរចំពោះថវិកាដែលបានមកពិការចូលរួម ១ លោក លូ ស៊្រុន ភ្ញាក់ងារអង្គភាព ២ លោក ញ៉ែម ម៉ៅ ៣ លោក ឯក ទាំង ៤ លោក ស៊ុន សំណាង និងភរិយា ៥ លោក ទាំ សឹម ៦ លោក សោម សុធា និពន្ធនាយក ៧ លោក សាំង បូរី ៨ លោកស្រី ងួន សុខា (អាជីវករ) ៩ លោក ស៊ុន ស្រីពេជ្រ (អាជីវករ) ១០ លោក លុយ សារ៉ាន ១១ លោក សឹម សុខា ១២ លោក យ៉ើ រ៉សាលី ។
ជាចុងក្រោយ លោកឪពុក អ្នកម្ដាយរបស់ វីរះយុទ្ធជនកងទ័ពដែលបានពលីក្នុងសមរភូមិ បានថ្លែងអំណរគុណចំពោះលោក ចាងហ្វាង នឹងក្រុមការងារ ព្រមទាំងអាជីវករ ដែលបានចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខ លោកក៏បានជូនពរដល់បងប្អូនក្រុមការងារនិងអាជីវករដែលបានមានទឹកចិត្តក្នុងការចូលរួមរំលែកទុក្ខ សូមជូនពរអស់លោក លោកស្រី ទទួលបានតែសេចក្ដីសុខ សេចក្ដីចម្រើន គ្រប់ៗក្រុមគ្រួសារ នឹងទៅទីណាកន្លែងណា សូមជួបតែពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










