ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុករលាប្អៀរ
កំ កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុម ការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី បានចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងអភិបាលរងខេត្ត ព្រមទាំងមានការចូលរួមសហការ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំ ការពិនិត្យ ព្យាបាល បណ្តុះបណ្តាលវិធីសាស្ត្រសង្គ្រោះបឋម ការអប់រំសុខភាព និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
Kgpn