ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង អន្តរាគមន៍ពន្លត់ភ្លើងឆេះជញ្ជ្រាំង និងដើមអាកាស្សា នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបញ្ជាកម្លាំងចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យឆេះជញ្ជ្រាំង និងដើមអាកាស្យា នៅចំណុចក្រោយមណ្ឌលសុខភាពព្រះកុសមៈ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ។
នៅក្នុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះជញ្ជ្រាំងនិងដើមអាកាស្សានេះ ប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង អស់ទឹក ១៥រថយន្ត ទើបអគ្គីភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង៣ និង៣០នាទីរសៀល ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងពន្លត់អគ្គីភ័យមិនឲ្យឆេះរាលដាលធ្ងន់ធ្ងរ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវប្រាំងក្ដៅហួតហែង ដែលអាចងាយកើតមានគ្រោះអគ្គីភ័យ ៕ kgpn